2026-03-02
ទូច សូរិយា
2026-03-02
ទូច សូរិយា
ភ្នំពេញ៖ សារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប បានរៀបចំពិធីបញ្ចប់ការសាងសង់ និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់ ១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ ១០៨មx១០៨ម ដែលមានក្រឡាផ្ទៃសរុបចំនួន ៤ ០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាពទាំងមូលសរុបប្រមាណ ១៤,៨ហិកតា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
សារមន្ទីរតេជោសន្តិភាពនេះ ត្រូវបានកសាងឡេីង ដេីម្បីថែរក្សាមរតកប្រវត្តិសាស្ត្រក្នុងស្មារតីរំលឹកចងចាំនូវទុក្ខសោកនាដកម្មនៃសង្គ្រាមនៅកម្ពុជា និងផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។ សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈJICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាពCMAC។
អគារសន្ដិភាពនេះ ត្រូវបានសាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តេីមកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់។ ពិធីផ្ទេរប្រគល់និងប្រកាសដាក់ឱ្យប្រេីប្រាស់ជំនួយនេះ ជាផ្លូវការនឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ រូបភាពនិងការតាក់តែងខាងក្នុងអគារបានបញ្ចប់។
ជាមួយគ្នានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃសម្រាប់ការសាងសង់អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនេះឡេីង។ ទន្ទឹងនឹងនេះ ឯកឧត្តម ហេង រតនា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្រ្តីJICA ក៏ដូចជាក្រុមហ៊ុន consultants (The consortium of Oriental Consultants Global Co. Ltd and the Japan International Cooperation System) និងក្រុមហ៊ុនសំណង់SATO KOGYO គ្រប់ឋានានុក្រម ដែលតែងតែជួយសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាព ធានាថាសំណង់ទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងបានធ្វើឱ្យការអនុវត្តគម្រោងនេះដោយជោគជ័យ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី