SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា សម្រេចការនាំចេញអង្ករបានជាង ៤៨លានដុល្លារ ក្នុងខែដំបូងឆ្នាំ២០២៥


កម្ពុជា សម្រេចការនាំចេញអង្ករបានជាង ៤៨លានដុល្លារ ក្នុងខែដំបូងឆ្នាំ២០២៥
ពាណិជ្ជកម្ម

2025-02-16

ទូច សូរិយា

ពាណិជ្ជកម្ម

2025-02-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ០៨៦តោន ដែលគិតជាទឹកប្រាក់មានចំនួន ៤៨,០៣លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៥។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អង្ករចំនួនជាង ៥៩ពាន់តោននេះ បាននាំចេញទៅកាន់ ៤៥គោលដៅ តាមរយៈ ៣៩ក្រុមហ៊ុន។

គោលដៅចំនួន ៤៥ ដែលកម្ពុជានាំចេញនោះ មានដូចជា៖ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៣ នាំចេញបាន ៣៦ ៧១៤តោន មានទឹកប្រាក់ ២៩,៧៩លានដុល្លារ, ប្រទេសជាសមាជិកអាស៊ានមានចំនួន៤ នាំចេញបាន ៩ ៤១៣តោន មានទំហំទឹកប្រាក់ ៧,៣១លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ៣ ៧៧២តោន ទទួលបានទឹកប្រាក់ ២,៥៦លានដុល្លារ និងទៅកាន់១៦ ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៩ ១៨៧តោន មានទឹកប្រាក់ ៨,៣៧លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជានាំចេញ មានដូចជា៖ អង្ករសគ្រាប់វែងមានចំនួន ២,៩៣%, អង្ករចំហុយមាន ២,៣១% និងអង្ករផ្សេងៗទៀតមានចំនួន ០,៣៣%។ ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៦១៩ ៤៨៩តោន ដែលមានទឹកប្រាក់ ១៣៩,៣៨លានដុល្លារ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599