2024-11-09
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-09
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) នឹងបន្តធ្វើជាដៃគូជាមួយកម្ពុជា រៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំងការកសាងសមត្ថភាព ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៥០។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថាន ERIA។
ក្រៅពីការសហការក្នុងវិស័យខាងលើ លោកសាស្ត្រាចារ្យ Tetsuya Watanabe ក៏មានបំណងជួយសម្របសម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយកម្ពុជាផងដែរ។ ក្នុងជំនួប កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានអរគុណដែលវិទ្យាស្ថានចង់សម្របសម្រួល និងភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបរទេស ជាមួយកម្ពុជា ព្រមទាំងលើកទឹកចិត្តលោកប្រធានវិទ្យាស្ថាន ឱ្យបន្តកិច្ចសន្ទនា និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា។
នាឱកាសពិភាក្សាការងារ នៅវិមានសន្ដិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការធ្វើសមាហរណកម្មកម្ពុជាទៅតំបន់និងពិភពលោក តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពង្រឹងមូលធនមនុស្ស និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ។ តាមការចុះផ្សាយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកពីគោលនយោបាយ យន្តការ និងគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើត និងធានាបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពទាក់ទាញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី