SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Visa ចុះ MOU ជំរុញកំណើនទេសចរណ៍នៅកម្ពុជា


ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Visa ចុះ MOU ជំរុញកំណើនទេសចរណ៍នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Visa Worldwide PTE. Limited បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជំរុញកំណើនទេសចរណ៍នៅកម្ពុជា តាមរយៈកិច្ចសហការដែលផ្តោតលើការចែករំលែកទិន្នន័យ និងការគាំទ្រផ្នែកទីផ្សារ ពិសេសការកសាងសមត្ថភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថល។

កិច្ចសហការ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Arturo Planell អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide PTE. Limited។ ក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរក៏បានឯកភាពសហការផ្លាស់ប្តូរបរិបទឌីជីថល ដែលផ្ដោតលើការទូទាត់តាមឌីជីថលក្នុងវិស័យទេសចរណ៍ទាំងមូលផងដែរ។

ឯកឧត្តម សុខ សូកេន បានគូសបញ្ជាក់ពីភាពជាដៃគូយ៉ាងសំខាន់ក្នុងកិច្ចសហការ នាពេលនេះយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន Visa Worldwide PTE. Limited នឹងចូលរួមជាមួយក្រសួងទេសចរណ៍កសាងប្រព័ន្ធបច្ចេកវិទ្យាមួយដ៏រឹងមាំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងទូទាត់សម្រាប់ទេសចរនៅកម្ពុជា»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី