2026-02-13
គិត បុប្ផា
2026-02-13
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ Tamar Ioseliani រដ្ឋមន្ត្រីស្ដីទីក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសហ្សកហ្ស៊ី ពិភាក្សាក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល។
ក្នុងជំនួប កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរ បានពិភាក្សានិងចែករំលែកបទពិសោធអំពីការធ្វើបរិវត្តកម្មឌីជីថល រួមមានការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលក្នុងប្រទេសរៀងៗខ្លួននិងលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងប្រទេស។ ក្រសួងសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពហ្សកហ្ស៊ី បានកត់សម្គាល់ការរីកចម្រើនផ្នែកឌីជីថលនៅកម្ពុជា និងបានគូសរំលេចអំពីលទ្ធភាពសហការលើបរិវត្តកម្មឌីជីថលវិស័យនានា ជាពិសេសវិស័យដែលកម្ពុជាមានឧត្ដមភាពប្រកួតប្រជែង មានដូចជាថ្នាល verify.gov.kh ជាដើម។
ទន្ទឹមនេះ ភាគីហ្សកហ្ស៊ី ក៏បានអញ្ជើញឱ្យភាគីកម្ពុជា បញ្ជូនអ្នកជំនាញដើម្បីចូលរួមកម្មវិធីជំរុំបញ្ញាសិប្បនិម្មិត ដែលនឹងរៀបចំនៅហ្សកហ្ស៊ីក្នុងពេលឆាប់ៗខាងមុខផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី