2025-11-11
ទូច សូរិយា
2025-11-11
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់ដៃគូសហការទាំងអស់ឱ្យចូលរួមប្រើប្រាស់ទំនិញក្នុងស្រុក ដូចជា វត្ថុអនុស្សាវរីយ៍ អាហារ និងភេសជ្ជៈ ជាពិសេសផលិតផលកសិកម្មរបស់កម្ពុជា ដែលបានបង្កប់នូវប្រពៃណី និងឧត្តមភាពដែលឆ្លុះបញ្ចាំងពីប្រណីតភាព និងមោទនភាពវប្បធម៌ជាតិ។
ក្នុងពិធីសម្ពោធជាផ្លូវការទីតាំង Plaza Premium First និង Plaza Premium Lounge នៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល បានបញ្ជាក់ពីសារសំខាន់នៃកិច្ចសហការជាមួយដៃគូជាមួយ ក្រុមហ៊ុនអាកាសចរណ៍ អ្នកផ្គត់ផ្គង់ម្ហូបអាហារនៅអាកាសយានដ្ឋាន សណ្ឋាគារ និងប្រតិបត្តិករទេសចរណ៍ ក្នុងការចូលរួមលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានអរគុណដល់ឯកឧត្តម Datuk Wira Song Hoi-See ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Plaza Premium Group និងដៃគូរបស់លោកចំពោះការជឿជាក់ ទំនុកចិត្ត និងការវិនិយោគជាបន្តបន្ទាប់នៅក្នុងវិស័យអាកាសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បន្តថាចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ពិតជាឆ្លុះបញ្ចាំងពីភាពជាដៃគូ និងសុច្ឆន្ទៈក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី