2025-09-12
គិត បុប្ផា
2025-09-12
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ មកប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ ក៏ដូចជាពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ ស្ថានទូតបារំាងប្រចាំកម្ពុជា។
ភាគីកម្ពុជា និងបារាំងក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្យានានានៅក្នុងវិស័យសំខាន់ៗ ដែលក្រុមហ៊ុនបារាំងមានចំណេះ និងជំនាញផងដែរ។ កិច្ចពិភាក្សាទាំងនេះ មានការចូលរួមដោយ លោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, លោកស្រី Sidos-Vicat ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅបរទេស (CCEF) និងជាសហប្រធានគណៈកម្មាធិការអឺរុប, សហព័ន្ធនិយោជកបារាំងអន្តរជាតិ(MEDEF) និងលោក ហ្វ្រងស៊័រ ក័របាំង អនុប្រធានសហព័ន្ធនិយោជកបារំាងអន្តរជាតិ និងជាតំណាងពិសេសរបស់លោករដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំងសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមក្នុងជំនួប ខាងលើនេះដែរ។ ក្រៅពីកិច្ចពិភាក្សានេះ ក៏មានការទទួលទានអាហារថ្ងៃត្រង់មួយ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនកម្ពុជាធំៗដើម្បីស្វែងយល់ពីលទ្ធភាពនៃការបង្កើតភាពជាដៃគូ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី