2025-07-13
ទូច សូរិយា
2025-07-13
ទូច សូរិយា
ភ្នំពេញ៖ Mixed Reality (MR) សំដៅលើបច្ចេកវិទ្យាទំនើប ដោយរួមបញ្ចូលគ្នារវាង Virtual Reality (VR) ជាបទពិសោធពិភពនិម្មិត និង Augmented Reality (AR) ដែលជាការរួមបញ្ចូលរូបភាពនិម្មិតទៅក្នុងពិភពរូបវន្ត។ MR គឺស្ថិតនៅកណ្តាល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធ និងធ្វើអន្តរកម្មជាមួយធាតុរបស់បច្ចេកវិទ្យា VR និង AR នៅក្នុងពិភពរូបវន្តរបស់ពួកគេ ក្នុងពេលវេលាជាក់ស្តែង។
ការរួមបញ្ចូលការពិតនិម្មិតជាមួយពិភពពិត MR ប្រើប្រាស់ឧបករណ៍ឯកទេស «Microsoft HoloLens» ដែលឧបករណ៍នេះ អាចគូសផែនទីបរិយាកាសរបស់អ្នកប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង ក៏ដូចជាប្រើការតាមដានដោយភ្នែក និងសំឡេង ដើម្បីបង្កើនការលាយបញ្ចូលគ្នាកម្រិតខ្ពស់នៃការពិត និងពិភពនិម្មិត។ នេះបើយោងតាមគេហទំព័រកម្ពុជា ៤.០៕
នាំមកជូនដោយ