2023-12-03
SME News
2023-12-03
SME News
ភ្នំពេញ៖ អភិបាលខេត្ដកែប ឯកឧត្តម សោម ពិសិដ្ឋ បានស្នើដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសច ដែលមកកម្សាន្ដនៅតាមរម្មណីយដ្ឋាននានាក្នុងខេត្ដកែប ឱ្យយោគយល់ចំពោះតម្លៃទំនិញ, ម្ហូបអាហារ និងជាពិសេសគ្រឿងសមុទ្រ ដែលប្រជានេសាទចុះទៅរកដោយផ្ទាល់។ ឯកឧត្តម សោម ពិសិដ្ឋ បានថ្លែងដោយស្នើសុំយ៉ាងដូច្នេះនៅក្នុងសិក្ខាសាលាជំរុញការអភិវឌ្ឍទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ កាលពីថ្ងៃទី០១ ធ្នូនេះ ដោយបញ្ជាក់ថា អាជីវករដែលលក់ក្នុងតម្លៃខ្ពស់នេះ គឺពួកគាត់ផ្តោលើគុណភាពជាចម្បង និងផ្អែកលើទីផ្សារសេរីផងដែរ។
ឯកឧត្តម សោម ពិសិដ្ឋ បានប្រាប់ដល់ភ្ញៀវទេសច និងប្រជាពលរដ្ឋ មុននឹងសម្រេចចិត្តទិញម្ហូបអាហារនៅទីនោះ អាចសួរនាំអំពីតម្លៃជាមុនសិន មុននឹងសម្រេចចិត្តទិញ កុំអាងស្រែកថាថ្លៃហួសហេតុក្រោយពេលម្ចាស់ហាងចេញវិកាយបត្រជូន ហើយយកទៅបង្ហោះតាមបណ្តាញសង្គម ដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណជន និងខូចមុខមាត់តំបន់ទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ដកែប ក៏បញ្ជាក់ប្រាប់ទៅក្រុមអាជីវករក្នុងសិក្ខាសាលាដែរថា ការអំពាវនាវនេះ មិនមែនមានន័យថាឱ្យអាជីវកម្មកាន់តែតំឡើងថ្លៃ និងបានចិត្តនោះទេ ពោលគឺត្រូវតែយកចិត្តទុកលើកគុណភាព អនាម័យ និងសោភ័ណភាពលើម្ហូបអាហាររបស់ខ្លួនជាចម្បង។
សូមទស្សនាប្រសាសន៍របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ដកែប ដូចតទៅ៖ https://www.youtube.com/watch?v=tXzIx2r9yoo&ab_channel=SMENews
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី