2025-07-06
ឃី ភារៈ
2025-07-06
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យបារាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យបច្ចេកវិទ្យា ការស្រាវជ្រាវ និងទំនើបកម្មវិស័យកម្មន្តសាល ដោយកម្ពុជាត្រូវវិវត្តឆ្លងកាត់ឧស្សាហូបនីយកម្ម មុននឹងអាចឈានទៅរកឧស្សាហកម្មដែលមានតម្លៃខ្ពស់ និងសេដ្ឋកិច្ចដែលផ្អែកលើសេវាកម្ម។
ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម ហែម វណ្ណឌី បានអរគុណដល់រដ្ឋាភិបាលបារាំងចំពោះការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការគាំទ្រដំណើរអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ពីការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងនីមួយៗ។ ចំពោះ ការគាំទ្រអភិវឌ្ឍន៍លើវិស័យនីមួយៗ កម្ពុជាបានគិតទាំងគោលនយោបាយ និរន្តរភាព និងបរិវត្តកម្មរយៈពេលវែងផងដែរ ដោយបារាំងមិនត្រឹមតែជាដៃគូផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ តែក៏ជាយុទ្ធមិត្ត ក្នុងកិច្ចការកែទម្រង់របស់វិស័យផងដែរ។
ភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងកម្ពុជា-បារាំងនេះ ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈបារាំង AFD ឯកឧត្តម Jacques Pellet លើកឡើងថា ភាពជាដៃគូក្នុងវិស័យទឹកស្អាត គឺជាជោគជ័យធំបំផុតមួយសម្រាប់ប្រទេសបារាំងនៅកម្ពុជា។ តាមរយៈសមត្ថភាពរបស់ក្រុមហ៊ុនបារាំងក្នុងការអនុវត្តគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានបំពេញការងារ ដោយគ្មានឧប្បត្តិហេតុគ្រោះថ្នាក់ កំពុងត្រូវបានគេយកជាគំរូ ឯកឧត្តម Pellet បញ្ជាក់ថា នេះមិនមែនគ្រាន់តែជាគម្រោងទេ ប៉ុន្តែជាដំណើរដែលរួមបញ្ចូលការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍសមត្ថភាពរដ្ឋាករទឹក និងកំណែទម្រង់គោលនយោបាយ។
ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកឡើងពីសារសំខាន់នៃការទាញយកអត្ថប្រយោជន៍ពីសមត្ថភាព ដោយផ្តោតលើការពង្រីកតួនាទីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដឹកនាំកំណែទម្រង់វិស័យជារួម។ ឯកឧត្តម ហែម វណ្ណឌី ក៏បានរំលេចពីតម្រូវការសម្រាប់ការវិនិយោគជាយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងការអនុវត្តយន្តការហិរញ្ញប្បទានឆ្លាតវៃ ដើម្បីធានាបាននូវនិរន្តរភាព។ ភាគីទាំងពីរ បានបង្ហាញក្តីរំពឹងថា កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងឱកាសពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ពិសេសខណៈដែលកម្ពុជាកំពុងឈានទៅការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី