SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

យល់ដឹងពីវិធីសាស្រ្តឆបោកមួយចំនួនតាម«បច្ចេកវិទ្យា AI»


យល់ដឹងពីវិធីសាស្រ្តឆបោកមួយចំនួនតាម«បច្ចេកវិទ្យា AI»
A+ A-

ភ្នំពេញ៖ ការឆបោកតាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានការកើនឡើង ខណៈក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម កំពុងមានសន្ទុះប្រើប្រាស់យ៉ាងខ្លាំង។ សាធារណជន គួរយល់ដឹងពីវិធីសាស្រ្តមួយចំនួនដើម្បីសម្គាល់ និងកត់ចំណាំពីការឆបោកតាមបច្ចេកវិទ្យា AI ដែល កម្ពុជាឆ្ពោះទៅរកឌីជីថល បានចែករំលែកកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដូចខាងក្រោមនេះ៖

ទី១៖ ការឆបោកដោយប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនក្លែងក្លាយ និងប្រើបញ្ញាសប្បនិម្មិតបំប្លែងសម្លេង ដោយក្នុងនោះក្រុមចោរព័ត៌មានវិទ្យាក្លែងបន្លំព័ត៌មានផ្ទាល់ខ្លួន ក្នុងគោលបំណងបង្កើតសារបោកប្រាស់ដែលមើលទៅមានលក្ខណៈស្តង់ដារ និងគួរឱ្យជឿជាក់។ លើសពីនេះ ពួកគេបានបង្កើតមាតិកាព័ត៌មានជាវីដេអូមួយចំនួនដោយប្រើប្រាស់ AI បង្កើតជាសម្លេងនិយាយក្នុងការផ្សព្វផ្សាយ ឬផ្ញើទៅកាន់ជនរងគ្រោះបែបបន្ទាន់ៗ ក្នុងរូបភាពគម្រាមកំហែង ឬស្នើសុំអ្វីមួយ។

ទី២៖ ការឆបោកដោយការសរសេរអ៊ីមែលបន្លំឱ្យមានស្តង់ដារ និងផ្លូវការដោយប្រើប្រាស់មុខងារ AI។ វិធីនេះ ជនឆបោកបានប្រើប្រាស់ឃ្លាវេយ្យាករណ៍បែបផ្លូវការ និងទម្រង់សំណង់ប្រយោគមានភាពត្រឹមត្រូវ ដើម្បីសរសេរគម្រាមកំហែងដោយប្រាប់ថា គណនីអនឡាញរបស់អ្នកបានផុតកំណត់។ បន្ទាប់ពីនោះ ជនឆបោកបានប្រាប់ឱ្យជនរងគ្រោះចុចទៅលើតំណភ្ជាប់ដែលពួកគេផ្ញើមក ដើម្បីបង់ប្រាក់ទើបគណនីអាចដំណើរការប្រើប្រាស់ឡើងវិញបាន។

ទី៣៖ សាធារណជន ត្រូវស្វែងរកព័ត៌មានពីច្រើនប្រភព ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវមុននឹងជឿជាក់។ សាធាណជន ត្រូវវិភាគ និងអង្កេតចំពោះសារសម្លេង ឬវីដេអូដើម្បីចៀសវាងការបង្កើតបន្លំចេញពី AI និងប្រើប្រាស់មុខងារ AI ណាដែលបង្កើតឡើងដោយមានមុខងារផ្ទៀងផ្ទាត់ខ្លឹមសារត្រឹមត្រូវតែប៉ុណ្ណោះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី