SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា ដែលមានទុនវិនិយោគ៥លានដុល្លារ នឹងបើកការដ្ឋានក្នុងខែវិច្ឆិកា នៅកំពង់ស្ពឺ


គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា ដែលមានទុនវិនិយោគ៥លានដុល្លារ នឹងបើកការដ្ឋានក្នុងខែវិច្ឆិកា នៅកំពង់ស្ពឺ
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា របស់ក្រុមហ៊ុនវិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ដែលមានទុនវិនិយោគប្រមាណ ៥លានដុល្លារ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងភូមិតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អ្នកវិនិយោគចិន ដែលមកពីក្រុមហ៊ុន Golden Integreting International Investment PTE LTD បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មនេះ គឺផ្តោតលើការបង្កើតនូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា ដែលបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់ លើឧហ្សាហកម្មបោះពុម្ភ ជ្រលក់ពណ៌ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។

គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជានេះ គឺទទួលបានការវិនិយោគ និងសហការជាមួយក្រុមហ៊ុនពាក់ព័ន្ធជាច្រើន ដែលទទួលបានការគាំទ្រពីសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា(EPIAC) សមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូបកម្ពុជា (TAFTAC) និងសមាគមវាយនភណ្ឌចិននៅកម្ពុជា (CTAC) ថែមទៀតផង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺទទួលស្វាគមន៍ជានិច្ចរាល់បណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ ដែលបានសហការបណ្តាក់ទុនក្នុងភូមិសាស្ត្រខេត្តផ្ទាល់។ អភិបាលខេត្តកំពង់ស្ពឺ បានបន្តថា៖ «ខេត្តកំពង់ស្ពឺ គឺជាខេត្តអំណោយផលលើគ្រប់វិស័យ ជាពិសេសវិស័យវាយនភណ្ឌតែម្តង ដែលក្នុងនោះអ្នកវិនិយោគដែលមកបណ្តាក់ទុននៅខេត្តកំពង់ស្ពឺពិតជាមានចក្ខុវិស័យខ្ពស់និងចំណេញលើចំណេញតែម្តង»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី