SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់ជំនួយហិរញ្ញប្បទាន ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងកំណាត់ផ្លូវជាតិលេខ៥


ជប៉ុន ផ្តល់ជំនួយហិរញ្ញប្បទាន ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងកំណាត់ផ្លូវជាតិលេខ៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ជប៉ុន ផ្តល់ជំនួយហិរញ្ញប្បទានចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩លានយ៉េនជប៉ុន ស្មើនឹងប្រមាណ ៥៧,៥លានដុល្លារ សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ហិរញ្ញប្បទានចំនួន២ ដែលមានទឹកប្រាក់ប្រមាណ ៥៧,៥លានដុល្លារនេះ រួមមាន៖ ទី១. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ស្មើនឹងប្រមាណ ២,៥លានដុល្លារ ដែលមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ តាមរយៈការទំនាក់ទំនងសកម្មភាពសិក្សា និងសង្គម និងបទពិសោធនៅប្រទេសជប៉ុន។

ចំពោះគម្រោងទី២. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានទឹកប្រាក់ចំនួន ៨ ២៩៣លានយ៉េនជប៉ុន ស្មើនឹងប្រមាណ ៥៥លានដុល្លារ។ ឥណទានសម្បទានធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥នេះ ជាឥណទានដំណាក់កាលទី៣ សម្រាប់បំពេញបន្ថែមឱ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់គម្រោង ដើម្បីឈានទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី