SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា សភាពាណិជ្ជកម្មអង់ការ៉ា និងសភាឧស្សាហកម្មអង់ការ៉ា ពិភាក្សាលើការសម្របសម្រួល ដើម្បីរៀបចំនូវវេទិកាវិនិយោគនិងធុរកិច្ចរួមគ្នា


កម្ពុជា សភាពាណិជ្ជកម្មអង់ការ៉ា និងសភាឧស្សាហកម្មអង់ការ៉ា ពិភាក្សាលើការសម្របសម្រួល ដើម្បីរៀបចំនូវវេទិកាវិនិយោគនិងធុរកិច្ចរួមគ្នា
ពាណិជ្ជកម្ម

2025-06-23

ទូច សូរិយា

ពាណិជ្ជកម្ម

2025-06-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជាមួយនឹងសភាពាណិជ្ជកម្មអង់ការ៉ា និងសភាឧស្សាហកម្មអង់ការ៉ា បានជួបពិភាក្សាអំពីការសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីរៀបចំនូវវេទិកាវិនិយោគនិងធុរកិច្ចរួមគ្នា ការផ្គូរផ្គងធុរកិច្ច ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងតម្រូវការទំនិញនាំចេញ-នាំចូល និងវិស័យឧស្សាហកម្មអាទិភាពរបស់ប្រទេសកម្ពុជានិងតួកគីយ៉េ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សានេះ ធ្វើឡើងដោយលោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំតួកគីយ៉េ លោក Abdurrahman KARABUDAK អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្មអង់ការ៉ា និងលោកបណ្ឌិត Ahmet DİNÇER អគ្គលេខាធិការរងនៃសភាឧស្សាហកម្មអង់ការ៉ា ក៏បានលើកឡើងពីការផ្តល់ការសម្របសម្រួលដល់វិនិយោគិននិងធុរជនផងដែរ។

លោក កែវ ប៊ុនថេង ក៏បានបញ្ជាក់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា ការលើកទឹកចិត្តនិងការការពារវិនិយោគិន រួមនឹងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី