2025-02-24
គិត បុប្ផា
2025-02-24
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវសកម្មក្នុងការផ្សព្វផ្សាយ និងកៀរគរអាជីវករឱ្យសហការយកផលិតផលមកដាក់លក់ឱ្យបានច្រើន នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួង និងក្រុមហ៊ុនភីធីធី។
លោកជំទាវ តោ ពិឡា បញ្ជាក់ថា មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការយកផលិតផលមកដាក់លក់ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី មកឱ្យក្រសួងពាណិជ្ជកម្ម ត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ២០២៥។ ក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពរៀបចំស្តង់លក់ និងកៀរគរអាជីវករឱ្យមកលក់នៅបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី នៅតាមបណ្តារាជធានីខេត្ត លោកជំទាវ តោ ពិឡា បានពិនិត្យវឌ្ឍនភាពនៃការកំណត់ទីតាំងស្ថានីយ៍ភីធីធីនៅរាជធានី-ខេត្ត ស្ថានភាពនៃការកៀរគរអាជីវករមកលក់នៅទីតាំងខាងលើ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងដំណើរការនោះ ព្រមទាំងពិនិត្យមើលពង្រាងផ្ទាំងបដាផ្សព្វផ្សាយពីគម្រោងខាងលើ។
ភាគីក្រុមហ៊ុនភីធីធី បានលើកឡើងអំពីផែនការក្នុងការបង្កើតផ្សារលក់ផលិតផលខ្មែរនៅតាមស្ថានីយ៍លក់ប្រេងភីធីធី (ក្រោមរូបភាពជាម៉ាត) ឬអនុញ្ញាតឱ្យអាជីវករខ្មែរដាក់ផលិតផលរបស់ខ្លួន ដូចជាគ្រាប់ស្វាយចន្ទី សណ្តែកដីជាដើម នៅតាមហាងកាហ្វេអាម៉ាហ្សូននានានៅតាមរាជធានីខេត្ត។ គម្រោងខាងលើនេះ ធ្វើឡើងដើម្បីជួយឱ្យអាជីវករខ្មែរ អាចដាក់លក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយ៍ភីធីធី ដោយឥតគិតថ្លៃ ក្រោមរូបភាពជាស្តង់ក្រណាត់ នៅរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ពេញមួយត្រីមាសទី២ (ថ្ងៃទី១៥ មីនា ដល់ ថ្ងៃទី៣១ ខែឧសភា ២០២៥) និងចាប់ផ្តើមឡើងវិញ ពីខែកញ្ញា ដល់ខែវិច្ឆិកា ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី