SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពលករខ្មែរ វិលចូលស្រុកវិញ ព្រោះជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូសបន្លាយយូរ


សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពលករខ្មែរ វិលចូលស្រុកវិញ ព្រោះជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូសបន្លាយយូរ
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ ត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ ព្រោះសម្តេច ព្យាករថា ជម្លោះព្រំដែនកម្ពុជា និងថៃនឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជា ដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សម្តេចតេជោ ហ៊ុន សែន បន្តដូច្នេះថា៖ «ជារឿងពិត ដែលបាននិងកំពុងកើតឡើង និងត្រូវតែកើតឡើង គឺពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបពលករខ្មែរយើង ដែលបន្តធ្វើការនៅថៃ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ផងដែរថា អ្នកណាក៏ដោយឱ្យតែជាខ្មែរ ទោះបីមាន ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាល ទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី