SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥» នៅថ្ងៃទី៩-១០ ខែឧសភា


ក្រសួងការងារ នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥» នៅថ្ងៃទី៩-១០ ខែឧសភា
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥» រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជន ក៏ដូចជានិយោជក ក្នុងការដាក់ពាក្យចូលបម្រើការងារ។ ពិព័រណ៍ការងារនេះ នឹងប្រព្រឹត្តទៅនៅម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥នេះ ត្រូវបានសហការដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអ៊ែល ព្រមទាំងមានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗ ចូលរួមក្នុងការតាំងបង្ហាញពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម កម្មសិក្សាការងារ និងផ្សព្វផ្សាយនូវកម្មវិធីសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទផងដែរ។

សម្រាប់ព័ត៌មានបន្ថែម យុវជន ក៏ដូចជានិយោជក និងសាធារណជន អាចទំនាក់ទំនងទៅកាន់ NEA នៃក្រសួងការងារ តាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧។ អាស្រ័យហេតុនេះ ក្រសួងការងារ បានជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អង្គការជាតិ អន្តរជាតិ សិស្ស និស្សិត អ្នកស្វែងរកការងារ និងសាធារណជន ចូលរួមឱ្យបានច្រើនកុះករ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី