2025-04-29
ឃី ភារៈ
2025-04-29
ឃី ភារៈ
ភ្នំពេញ៖ ការបោកបន្លំតាមអ៊ីនធឺណិតនៅតែជាក្ដីកង្វល់សម្រាប់មនុស្សគ្រប់រូប គឺមានសារសំខាន់ណាស់ក្នុងការការពារខ្លួនអ្នកនិងព័ត៌មានផ្ទាល់ខ្លួន ក្នុងនោះកម្ពុជាឆ្ពោះទៅកាន់ឌីជីថល បានចែករំលែកគន្លឹះសំខាន់ៗចំនួន៥ សម្រាប់ការពារខ្លួននឹងចោរព័ត៌មានវិទ្យា។
គន្លឹះចំនួន ៥នោះ មានដូចជា៖ ទី១. ត្រូវប្រើពាក្យសម្ងាត់ខ្លាំង (Use Strong Passwords) មិនត្រូវចែករំលែកពាក្យសម្ងាត់ជាមួយនរណាម្នាក់ និងតែងតែប្រើពាក្យសម្ងាត់ដែលវែង និងស្មុគស្មាញ គឺត្រូវប្រើពាក្យសម្ងាត់ដែលពិបាកលួច ត្រូវកំណត់យ៉ាងតិចចាប់ពី១២ តួអក្សរឡើងទៅ ក្នុងនោះមានទាំង អក្សរធំ និងតូច រួមជាមួយលេខ និងសញ្ញា (Symbols) ផងដែរ។ រីឯ គន្លឹះទី២. ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ (Keep Software Updated) តាមរយៈការអាប់ដេត (Update) ជាញឹកញាប់នូវប្រព័ន្ធប្រតិបត្តិការ (OS or Android) និងកម្មវិធី (Applications) របស់កុំព្យូទ័រ ទូរសព្ទ និង Tablet។
ចំណែក គន្លឹះទី៣. ប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ ខណៈពេលដែលប្រភេទនៃការបន្លំមួយចំនួនមានលក្ខណៈជាក់ស្តែង ប៉ុន្តែខ្លះទៀតមានលក្ខណៈស្មុគស្មាញពិបាកនឹងស្មានដឹងថាពិត ក្នុងនោះកុំចុចលើតំណភ្ជាប់ពីមនុស្ស ដែលអ្នកមិនស្គាល់ ហើយកុំផ្តល់ព័ត៌មាន ឬទិន្នន័យផ្ទាល់ខ្លួនទៅនរណាម្នាក់ឱ្យសោះដែលអាចជាហានិភ័យធ្វើឱ្យគេអាចក្លែងបន្លំអ្នកបាន។ គន្លឹះទី៤. ស្វែងយល់អំពីព័ត៍មានបច្ចេកវិទ្យា ដោយសារប្រភេទមេរោគថ្មីត្រូវបានបង្កើតឡើង ដូចនេះអ្នកគួរតែស្រាវជ្រាវអំពីអត្ថបទព័ត៍មានតាមអ៊ីនធឺណិតរៀងរាល់សប្តាហ៍ ប្រសិនអ្នកមានពេល ដើម្បីយល់ដឹងអំពីវិធីថ្មីៗដែលអាចការពាររូបអ្នកបាន។
គន្លឹះទី៥. ប្រើកម្មវិធីសុវត្ថិភាពដែលអាចទុកចិត្តបាន (Use reliable security software) ដើម្បីការពារខ្លួនអ្នកពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានមួយផ្នែកទៀត អ្នកគួរតែប្រើប្រាស់កម្មវិធីកំចាត់មេរោគដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីទទួលបានការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសុវត្ថិភាព តាមអ៊ីនធឺណិតដូចជាមេរោគកុំព្យូទ័រផ្សេងៗជាច្រើនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី