SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គណៈកម្មាធិការវិនិយោគកម្ពុជា ស្នើឱ្យវិនិយោគិន ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សាជាមួយអាម៉េរិក


គណៈកម្មាធិការវិនិយោគកម្ពុជា ស្នើឱ្យវិនិយោគិន ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សាជាមួយអាម៉េរិក
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មជាប្រក្រតី និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងជំនួបពិភាក្សារវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយដល់វិនិយោគិន។

ក្នុងជំនួប កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ជាមួយ ឯកឧត្តម ជា វុទ្ធី តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានលើកឡើងពីបញ្ហាប្រឈម ដែលក្រុមហ៊ុនបាននិងកំពុងជួបប្រទះ, ការកង្វល់ទៅលើបញ្ហាពន្ធ ដែលសហរដ្ឋអាម៉េរិក បានកំណត់មកលើប្រទេសកម្ពុជា នាពេលថ្មីៗនេះ និងសំណូមពរមួយចំនួនផងដែរ។ ឯកឧត្តម ជា វុទ្ធី លើកឡើងថា រាជរដ្ឋាភិបាល តែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់ចំពោះវិនិយោគិន ជាក់ស្តែងករណីបញ្ហាពន្ធ ដែលលោក ដូណាល់ ត្រាំ បានប្រកាសព័ត៌មានអំពីការកំណត់ពន្ធលើកម្ពុជា នោះរាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំបន្ទាន់ ជាបន្តបន្ទាប់ ដើម្បីប្រមូលនូវធាតុចូលនានា ដើម្បីពិនិត្យ និងឆ្លើយតបទៅភាគីសហរដ្ឋអាម៉េរិកវិញផងដែរ។

កម្ពុជា ក៏បានចេញលិខិតផ្លូវការចំនួន២ ដែលចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងស្នើឱ្យមានកិច្ចចរចារទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា, ការបង្ហាញឆន្ទៈក្នុងការបញ្ចុះអត្រាពន្ធរបស់កម្ពុជា ក្នុងកម្រិតអតិប្បរមាពី៣៥% មកនៅត្រឹម ៥% និងស្នើឱ្យមានការពន្យាពេលសម្រាប់អនុវត្តន៍អត្រាពន្ធ ដែលបានកំណត់។ ឯកឧត្តម ជា វុទ្ធី បានផ្តល់អនុសាសន៍ដល់ន្ត្រីតំណាងក្រសួង-ស្ថាប័ននានាក្នុងរដ្ឋបាលតំបន់ និងវិនិយោគិន បន្តបំពេញភារកិច្ច គាំទ្រ និងជួយសម្របសម្រួលនីតិវិធីដល់ក្រុមហ៊ុនឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យក្នុងការវិនិយោគនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី