2025-04-01
ទូច សូរិយា
2025-04-01
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ៤.០ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក។ វគ្គបណ្តុះបណ្តាលនេះ គឺសាធារណជនអាចចូលរួមដោយឥតគិតថ្លៃ។ នេះបើតាមការចុះផ្សាយរបស់កម្ពុជា ៤.០ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងរយៈពេល ៥ម៉ោង នៅទីតាំងអគារ The Kampus លើមុខវិជ្ជាចំនួន ២ដូចជា៖ សេចក្ដីផ្ដើមអំពី Cloud និង Cloud Management។ វគ្គបណ្តុះបណ្តាលនេះ ឈប់ទទួលការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៥ល្ងាច ក្នុងនោះ ការទទួលសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលនេះមានចំនួនកំណត់។
ចំពោះ សាធារណជន ដែលមានបំណងចូលរួមអាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖https://forms.gle/2yAtap5DUYsne9Ls7 និងព័ត៌មានបន្ថែមអាចទូរសព្ទ៖ ០៨១ ៧៣៩ ៩៨៦ ឬអ៊ីម៉ែល៖ [email protected] ក្នុងនោះសាធារណជន អាចទាញយកកាលវិភាគសិក្សាតាមរយៈ https://shorturl.at/ba4UJ ៕
នាំមកជូនដោយ