SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រជាពលរដ្ឋកម្ពុជាជាង ៥លាននាក់ បានជំពាក់បំណុលធនាគារជិត ៦០ពាន់លានដុល្លារ


ប្រជាពលរដ្ឋកម្ពុជាជាង ៥លាននាក់ បានជំពាក់បំណុលធនាគារជិត ៦០ពាន់លានដុល្លារ
ធនាគារ-ហិរញ្ញវត្ថុ

2025-03-18

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-03-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៤ ប្រជាជនកម្ពុជាចំនួន ៥,០៤លាននាក់ បានកំពុងប្រើប្រាស់ឥណទានពីប្រព័ន្ធធនាគារចំនួន ២៣៦ ៤២៩ ២៦៦លានរៀល ស្មើនឹងប្រមាណ ៥៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អំពីស្ថានភាពឥណទានប្រចាំឆ្នាំ២០២៤ រៀបរៀងដោយស៊ីប៊ីស៊ី (CBC) ចេញផ្សាយជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

CBC បានបញ្ជាក់ថា ក្នុងចំណោមសមតុល្យឥណទានចំនួន ៥៩ពាន់លានដុល្លារ មានឥណទានប្រមាណ ៦០% ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន ៣ គឺរាជធានីភ្នំពេញ មានអ្នកខ្ចីច្រើនជាងគេរហូតដល់ ១១៩ ០២១ ៩៤៧លានរៀល ប្រមាណ ២៩,៧ពាន់លានដុល្លារ និងស្មើនឹង ៥០% នៃទំហំឥណទានទូទាំងប្រទេសដោយមានអ្នកខ្ចីសរុបចំនួន ៦៩,៦ម៉ឺនាក់។

ចំណែកឯ ខេត្តកណ្ដាល មានអ្នកខ្ចីប្រាក់ពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុចំនួន ៣៩,៤ម៉ឺននាក់ ដែលមានទំហំឥណទាន ១២ ៦៩៧ ៦៤៩លានរៀល ស្មើនឹងប្រមាណ ៣,១៨ពាន់លានដុល្លារ ស្មើនឹង ៥%នៃសមតុល្យឥណទានទូទាំងប្រទេស។ ដោយឡែក ខេត្តសៀមរាប មានទំហំឥណទានលំដាប់ទី៣ ប្រមាណ ១០ ៣០៧ ៣៥៨លានរៀល ដែលស្មើនឹងប្រមាណ ២,៥៧ពាន់លានដុល្លារ ស្មើនឹង ៤% និងមានអ្នកខ្ចី ៣២,៤ម៉ឺននាក់។ ចំពោះ ខេត្ត-រាជធានីចំនួន ៣ដែលមានអត្រារៀងគ្នានៃការសងត្រលប់យឺតលើសពី ៩០ថ្ងៃទាបជាងគេគឺ ខេត្តស្វាយរៀងមាន ៣,៥១%, ខេត្តព្រៃវែង ៤,៨៤% និងខេត្តតាកែវ ៥%៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើមនុស្សកើត«ឆ្នាំរោង» ត្រូវនឹងសង្ក្រាន្តឆ្នាំថ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី