2024-08-27
វ៉ាន់ រិទ្ធី
2024-08-27
វ៉ាន់ រិទ្ធី
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានឃាត់ និងបញ្ជូនខ្លួនយុវជនចំនួន ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាប្រឆាំងលើគម្រោង CLV-DTA កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ថា ជនសង្ស័យទាំង ៣រូប គឺបានសារភាពថាខ្លួនពិតជាបានបង្កើតក្រុមចលនាផ្តល់បច្ចេកទេសឱ្យចូលរួមក្នុងចលនាប្រឆាំងគម្រោង CLV-DTA និងព្យាយាមវាយប្រហារលើគេហទំព័ររបស់ស្ថាប័នរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។ ការវាយប្រហារលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរាជរដ្ឋាភិបាលនេះ ជនសង្ស័យទាំង៣ បានប្រើប្រាស់បច្ចេកទេស(DDoS)។
ជនសង្ស័យដែលមានសញ្ជាតិខ្មែរទាំង៣ នេះ បានបន្តថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម ដែលមានឈ្មោះ «Victim Leaked Cambodia VLC» ដើម្បីបំផុសបំផុលការវាយប្រហារទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។ ជនសង្ស័យដែលជាសិស្សនេះ មានឈ្មោះដូចជា៖ ទី១. ឈ្មោះ ស.គ.ហ, ទី២. ឈ្មោះ ថ.ស.រ.ព និងទី៣. ឈ្មោះ ល.ម.ឃ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលប្រើប្រាស់ដោយទំនួលខុសត្រូវ និងពិនិត្យពិចារណារលើខ្លឹមសារ ប្រភព ឱ្យបានច្បាស់លាស់មុនបញ្ចេញមតិ ឬចែករំលែក ដែលអាចផ្តល់ផលប៉ះពាល់ដល់សិទ្ធអ្នកដទៃ ស្ថេរភាពសង្គម ពិសេសអាចពាក់ព័ន្ធនឹងទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី