2024-04-18
SME News
2024-04-18
SME News
ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ២១.៨១លាននាក់ បានដើរលេងកម្សាន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ មេសា ដែលទទួលបានស្ថិតិនេះពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
រយៈពេល៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានទេសចរណ៍ជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើរលេងកម្សាន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស សរុបប្រមាណ ២១.៧០លាននាក់ ខណៈដែលទេសចរណ៍បរទេស ប្រមាណ ១១ម៉ឺននាក់ផងដែរ។ ចំនួនទេសចរណ៍ដើរលេងកម្សាន្តដ៏ច្រើននេះ ដោយសាររយៈពេលពិធីបុណ្យមានដល់ទៅ៤ថ្ងៃ ខណៈពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ ដែលមានរយៈពេលត្រឹមតែ៣ថ្ងៃ គឺមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣លាននាក់ប៉ុណ្ណោះ។
ចំនួនភ្ញៀវទាំងអស់ជាង ២១លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី