SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករចូលរួមពិព័រណ៍នៅជប៉ុន ដើម្បីស្វែងយល់ពីទិន្នន័យនៃភស្តុភារកម្មអន្តរជាតិ


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករចូលរួមពិព័រណ៍នៅជប៉ុន ដើម្បីស្វែងយល់ពីទិន្នន័យនៃភស្តុភារកម្មអន្តរជាតិ
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ និងសាធារណជន ចូលរួមក្នុងពិព័រណ៍ «Asia Seamless Logistics Forum 2025» ដើម្បីស្វែងយល់ពីទិន្នន័យនៃភស្តុភារកម្មអន្តរជាតិ ការអភិរក្សបរិស្ថាន និងការកាត់បន្ថយចំណាយថ្លៃដើម ពិសេសពង្រីកបណ្តាញអាជីវកម្មជាមួយក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ។

ពិព័រណ៍នៅជប៉ុននេះ ធ្វើឡើងនៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល Tokyo Ryutsu Center (TRC) ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំដោយវិទ្យាស្ថាន Japan Material Flow Institute(JMFI) មានគោលបំណងលើកកម្ពស់ការនាំចេញនិងនាំចូលរវាងប្រទេសជប៉ុន និងអាស៊ាន។ ទន្ទឹមនឹងនេះ គណៈកម្មការរៀបចំ នឹងផ្តល់ស្តង់ចំនួន១ ទំហំ ២,៩៧០ម៉ែត្រ x ១,៩៨០ម៉ែត្រ ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូនក្រុមហ៊ុនចូលរួមជាមួយពាណិជ្ជករអន្តរជាតិដែលមានសក្តានុពលក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។

ក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យពាណិជ្ជករ និងសាធារណជន ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ / ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល [email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី