SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ ជំរុញឱ្យប្រតិបត្តិករទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ ចូលរួមពិព័រណ៍នៅអាល្លឺម៉ង់ ដើម្បីទាក់ទាញទេសចរ និងវិនិយោគិន


ក្រសួងទេសចរណ៍ ជំរុញឱ្យប្រតិបត្តិករទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ ចូលរួមពិព័រណ៍នៅអាល្លឺម៉ង់ ដើម្បីទាក់ទាញទេសចរ និងវិនិយោគិន
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជំរុញឱ្យប្រតិបត្តិករទេសចរណ៍ សមាគម ស្ថាប័នពាក់ព័ន្ធ ផ្នែករដ្ឋ-ឯកជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួម «ពិព័រណ៍ International Tourismus Borse (ITB Berlin) 2025» ដើម្បីផ្សព្វផ្សាយសក្តានុពល សេវាកម្មទេសចរណ៍ បង្កើតឱកាសទីផ្សារជាមួយដៃគូ អាជីវកម្មអន្តរជាតិ ព្រមទាំងទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិ ឱ្យមកកម្ពុជាកាន់តែច្រើន។

តាមរយៈពិព័រណ៍ ITB Berlin 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់នេះ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធី Cambodia Cocktail Party ព្រមទាំងការសម្តែងសិល្បៈបង្ហាញពីវប្បធម៌ដ៏ល្អឯករបស់កម្ពុជា នៅពន្លារបស់ក្រសួងផងដែរ។ ការចូលរួមពិព័រណ៍ខាងលើនេះផងដែរ គឺក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង» ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ រវាងផ្នែករដ្ឋ-ឯកជនកម្ពុជា ជាមួយទីផ្សារអាល្លឺម៉ង់ និងអន្តរជាតិ។

ក្នុងពិព័រណ៍ ITB Berlin 2025 នឹងមានការចូលរួមពីអ្នកលក់ប្រមាណ ៥,៦០០នាក់, អ្នកទិញប្រមាណ១,៣០០នាក់, អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាប្រមាណ ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ ១០ម៉ឺននាក់ ដែលមកពីជាង ១៩០ប្រទេសជុំវិញពិភពលោក។ សម្រាប់ប្រតិបត្តិករទេសចរណ៍ សមាគម ស្ថាប័នពាក់ព័ន្ធ ផ្នែករដ្ឋ-ឯកជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចង់ដឹងព័ត៌មានបន្ថែម អាចទំនាក់ទំនងមកលេខទូរសព្ទ៖ +៨៥៥ ១២ ៤១៤ ១៩១/ +៨៥៥ ១២ ២៤៥ ២៩៥ ឬអ៊ីម៉ែល [email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី