2025-02-01
គន ម៉េងហុង
2025-02-01
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Inoue Calcium Corporation របស់ប្រទេសជប៉ុន មានបំណងជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន។ នេះបើតាមកិច្ចពិភាក្សារវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយលោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Inoue Calcium Corporation នឹងសិក្សាឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុន។
កិច្ចពិភាក្សាខាងលើនេះ ក៏មានការចូលរួមលោក Vu Van MANH ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន BMC Group ប្រទេសវៀតណាម និង លោកស្រី មុត ចរិយា ស្ថាបនិក និងអគ្គនាយិកា សិប្បកម្មហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី