2025-01-25
គិត បុប្ផា
2025-01-25
គិត បុប្ផា
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សហការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជម្រុញសេវាហិញ្ញវត្ថុឌីជីថលរបស់ សហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) រួមទាំងគាំទ្រគំនិតផ្តួចផ្តើមវិស័យបៃតងនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការ ដែលមានរយៈពេល ៣ឆ្នាំនេះ ក៏មានគោលបំណងជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFIs) ខណៈដែលស្ថាប័នទាំងពីរ ប្តេជ្ញាប្រើធនធាន ដែលខ្លួនមានធានាឱ្យបាននូវការអនុវត្តប្រកបដោយជោគជ័យនូវគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីជំរុញការរួមចំណែករបស់វិស័យហិរញ្ញវត្ថុដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ក្នុងពិធីចុះហត្ថលេខា ដែលធ្វើឡើងនាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ឧកញ៉ា ហួត អៀងតុង តំណាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា កិច្ចសហការនេះ គឺជាជំហានមួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នាទាំងធនធាន និងជំនាញ ដោយយើងអាចបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលគាំទ្រការលូតលាស់នៃ MSMEs។
ចំណែក លោក ណូ លីដា អគ្គនាយក CGCC លើកឡើងថា ការចុះ MoU នេះ នឹងធ្វើឱ្យ CGCC និង CMA ក៏ដូចជាសមាជិករបស់ CMA មានឱកាសជាច្រើនក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ លោក ណូ លីដា បន្តថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី