2023-11-24
ទូច សូរិយា
2023-11-24
ទូច សូរិយា
ភ្នំពេញ៖ «អតិថិជនគឺជាស្តេច អតិថិជនគឺជាអ្នកកំណត់ទាំងក្នុងនិងក្រៅប្រទេស។ បើផលិតហើយ យើងអត់មានទីផ្សារលក់ យើងនឹងពិបាក។ អ៊ីចឹងសម្រាប់កម្ពុជា ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋ ជួយគាំទ្រ ដល់ផលិតផលកសិកម្មក្នុងស្រុករបស់យើង»។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងការគាំទ្រផលិតផលកសិកម្មរបស់ខ្មែរ។
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ទាក់ទងនឹងវិស័យកសិកម្ម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖«ខ្ញុំឃើញថា ចេកអាចចុះថ្លៃ ប៉ុន្តែចេកកំប៉ុងមិនអាចចុះថ្លៃទេ! ពោតអាចឡើងចុះ តែពោតកំប៉ុងមិនងាយចុះទេ! ផលិតផលសម្រេចមិនងាយនោះទេ។ ពិតណាស់យើងមិនព្យាយាមឱ្យផលិតផលកសិកម្ម ១០០មុខទៅធ្វើទៅជាកសិ-ឧស្សាហកម្មទាំង ១០០មុខទេ ទិសដៅយកអ្វីដែលជាសក្តានុពល ហើយពង្រីកតែម្តង»។
ទន្ទឹមនឹងការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយគាំទ្រផលិតផលកសិកម្មក្នុងស្រុក សម្តេចធិបតីនាយកដ្ឋមន្ត្រី ខិតខំបន្ថែមទៀតដោយធ្វើយ៉ាងណា ដើម្បីឱ្យមានការនាំចេញផលិតផលសម្រេចរបស់កសិកម្មបានច្រើនបន្ថែមទៀត ក្នុងការប្រមូលតម្លៃបន្ថែមក្នុងស្រុក។ សម្តេចធិបតី បានឱ្យមន្ត្រីកសិកម្មផ្សព្វផ្សាយនូវវប្បធម៌ ដែលយកគុណភាពជាធំ និងការលក់ដោយភាពស្មោះត្រង់ ទៅកាន់ប្រជាកសិករទាំងអស់ ដើម្បីធានាថាផលិតផលខ្មែរមានទាំងគុណភាព និងមិនប៉ះពាល់ដល់សុខភាព ហើយមានតម្លៃសមរម្យ ពិសេសមិនក្លែងបន្លំដល់អតិថិជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី