SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជំនាញ «ម្ហូបអាហារសិង្ហបុរី-ខ្មែរ» ដែលបណ្តុះបណ្តាលក្នុងវិទ្យាស្ថាន NPIC បានចូលរួមចំណែកក្នុងកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល


ជំនាញ «ម្ហូបអាហារសិង្ហបុរី-ខ្មែរ» ដែលបណ្តុះបណ្តាលក្នុងវិទ្យាស្ថាន NPIC បានចូលរួមចំណែកក្នុងកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល
A+ A-

ភ្នំពេញ៖ ថ្នាក់ជំនាញម្ហូបអាហារសិង្ហបុរី-ខ្មែរ ដែលបានបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) គឺជាធាតុចូលដ៏សំខាន់ក្នុងការចូលរួមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន ៥សែននាក់ (TVET 1.5M) ដែលផ្នែកមួយនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងកម្មវិធីបង្ហាញជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងកម្មវិធីបង្ហាញជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី ស្របពេលអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា សិង្ហបុរី ដែលធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ធាវ ឡេឈិង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ឯកឧត្តម ហេង សួរ បានលើកឡើងថា កម្មវិធី TVET មិនត្រឹមតែជាមធ្យោយបាយផ្ដល់ជំនាញ និងផ្ដល់ការងារដល់យុវជននោះទេ ប៉ុន្ដែក៏ជាមធ្យោបាយចូលរួមផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិគ្រប់ភាគីទាំងអស់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក៏បានបញ្ជាក់ថា សិង្ហបុរី ជាដៃគូសំខាន់ ដែលបានផ្ដល់ជំនាញថ្នាក់ម្ហូបអាហារសម្រាប់កម្ពុជា។ ឯកឧត្តមបន្តថា សិង្ហបុរីបានចូលរួមបង្កើតផលិតភាពទំនើបៗ ក៏ដូចជាបង្កើតកម្មវិធីប្រកួតប្រជែងក្នុងក្របខណ្ឌបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការពង្រឹងសមត្ថភាពគ្រូបង្គោល សមត្ថភាពអភិបាលកិច្ចរបស់វិទ្យាស្ថាន និងចែករំលែកបទពិសោធទាក់ទងនឹងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការចាំបាច់ក្នុងទីផ្សារការងារនៅលើឆាកអន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកជំទាវ ធាវ ឡេ ឈិង មានប្រសាសន៍ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន ៥សែននាក់ ដែលអនុវត្តដោយក្រសួងការងារ គឺពិតជាបានឆ្លើយតបតាមតម្រូវការទីផ្សារការងារយ៉ាងពេញលេញ និងបង្កើតឱកាសការងារដល់យុវជនកម្ពុជា នៅទូទាំងប្រទេស។ បន្ថែមលើនេះ លោកជំទាវបានអបអរសាទរចំពោះ NPIC ដែលបានទទួលពានរង្វាន់មេដាយ «Gold Global Excellence Model» សម្រាប់ជំនាញអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់ជូនដោយវិទ្យាស្ថានអប់រំបច្ចេកទេស និងសេវាកម្មសិង្ហបុរីទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី