2024-10-26
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-26
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយមានសមាជិក ៤៩គ្រួសារចូលរួម និងមាន ៦៧ចម្ការ ជាមួយនឹងទុនវិនិយោគប្រមាណ ១លានដុល្លារ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម។
ការចងក្រងជាសហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» នេះ ក្នុងដំណាក់កាលដំបូង កសិករអាចសន្សំសំចៃប្រហែល២០% ពីការចំណាយទិញជីសរីរាង្គរួមគ្នា បើធៀបនឹងថ្លៃដើមដែលសមាជិកនីមួយៗធ្លាប់ទិញរៀងខ្លួន។ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា ផ្ទៃដីផលិតកម្មក្នុងសហគមន៍ទំនើប មាន ៨០ហិកតា ដោយមាន ១២,៥ម៉ឺនជន្លង់ និងការធ្វើទីផ្សារផលិតកម្មកសិកម្មតាមកិច្ចសន្យា។
«សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាទ្រង់ទ្រាយធំក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា កសិករនឹងទទួលបានអត្ថប្រយោជន៍ ពីការចងក្រងជាសហគមន៍កសិកម្មទំនើប រួមមាន៖ ដំណោះស្រាយបញ្ហាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ថ្លៃដើមផលិតខ្ពស់ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអនុញ្ញាតឱ្យកសិករជាសមាជិកសល់ពេលវេលាបង្កើនប្រាក់ចំណូលផ្សេងៗបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី