2024-02-15
គិត បុប្ផា
2024-02-15
គិត បុប្ផា
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនរូប បានមកចូលរួមគាំទ្រនិងទិញបន្លែសុវត្ថិភាព និងផលិតផលកសិកម្ម ដែលដាក់តាំងបង្ហាញ នៅមុខបរិវេណទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចំនឹងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។
ក្នុងការដាក់តាំងបង្ហាញផលិតផលនេះ ប្រជាពលរដ្ឋជាច្រើនបានមកទិញបន្លែបង្ការ និងផលិតផលកសិកម្មជាច្រើនមុខទៀត ដែលសុទ្ធសឹងជាផលិតផលធម្មជាតិ ពីសហគមន៍ សហគ្រាស និងក្រុមហ៊ុន ដែលបានចូលរួមក្នុងការតាំងបង្ហាញផលិតផលចំនួន ២១ស្តង់។ លើសពីនេះ ប្រជាពលរដ្ឋមួយចំនួន បានចាប់អារម្មណ៍ខ្លាំងទៅលើបាច់បន្លែ កន្ត្រក់បន្លែ ដែលត្រូវបានរៀបចំដើម្បីជំនួសជាបាច់ផ្កា ក្នុងទិវានៃក្តីស្រឡាញ់នេះ។
ការផ្តល់ជូនបាច់បន្លែ ឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលខិតខំប្រឹងប្រែងដាំដុះបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ព្រមទាំងសហគ្រាសកែច្នៃផលិតផលកសិកម្មឱ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បម្រើដល់តម្រូវការប្រជាពលរដ្ឋទូទៅ ពិសេសធានាបាននូវសុវត្ថិភាព និងសុខុមាលភាពអ្នកបរិភោគ។
ក្រសួងកសិកម្ម បានបញ្ជាក់នៅថ្ងៃទី១៤ កុម្ភៈនេះ ថា គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេស ផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី