2025-01-12
គិត បុប្ផា
2025-01-12
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (CDC) លើកឡើងថា តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ដែលបណ្តាក់ទុនវិនិយោគប្រមាណជាង ៥០លានដុល្លារ នឹងរួមចំណែកទាក់ទាញការវិនិយោគមកកម្ពុជា ក៏ដូចជាចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋផងដែរ។
ពាក់ព័ន្ធនឹងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ISI លើផ្ទៃដីទំហំ ២០៦ហិកតា ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា នឹងចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា, លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងក្នុងតំបន់ និងសកល, បង្កើនផលិតភាព និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។ កម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនេះ ក៏នឹងចូលរួមប្រែក្លាយឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្ម ដែលមានបច្ចេកវិទ្យានិងផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
បើតាមការលើកឡើងរបស់ ឯកឧត្តម ជា វុទ្ធី ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤១៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ និងអាចបង្កើតការងារចំនួន ៣២ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងទាំង ៤១៤នេះ មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។
រំហូរវិនិយោគចូលមកកម្ពុជា នឹងបន្តកើនឡើងថែមទៀត ដោយផ្អែកលើនិន្នាការនៃការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុនវិនិយោគធំៗមកកាន់តំបន់អាស៊ាន និងការបន្តដាក់ចេញនូវគោលនយោបាយគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងកិច្ចខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់សម្រួលដល់ការដឹកជញ្ជូនសំដៅកាត់បន្ថយទាំងការចំណាយថវិកា និងពេលវេលា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វុទ្ធី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី