2024-11-26
ឃី ភារៈ
2024-11-26
ឃី ភារៈ
ភ្នំពេញ៖ សមត្ថភាព «ជំនាញឌីជីថល» គឺសំដៅដល់ចំណេះដឹង ចំណេះធ្វើ ជំនាញ អាកប្បកិរិយា និងឥរិយាបថការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ដែលបានអភិវឌ្ឍន៍ឡើងតាមរយៈការអប់រំបណ្តុះបណ្តាល និងបទពិសោធការងារ។ ជំនាញនេះផងដែរ គឺបែងចែកជា៣កម្រិត រួមមានជំនាញកម្រិតមូលដ្ឋានជំនាញកម្រិតមធ្យម និងជំនាញកម្រិតខ្ពស់។
ចំពោះជំនាញកម្រិតមូលដ្ឋាន៖ ជាសមត្ថភាពជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅជាមូលដ្ឋាន ប្រចាំថ្ងៃក្នុងការប្រាស្រ័យទាក់ទង ការប្រើប្រាស់សេវាឌីជីថលរបស់រដ្ឋាភិបាល និងការប្រើប្រាស់សេវាពាណិជ្ជកម្មនិង ហិរញ្ញវត្ថុនានា រួមទាំងសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកទេសមូលដ្ឋាន (ទូរសព្ទ ឬឧបករណ៍ឆ្លាត) សុសវែរឬ កម្មវិធីកុំព្យូទ័រឬទូរសព្ទ និងបំពេញសកម្មភាពអនឡាញ (អ៊ីម៉ែល ការស្វែងរក ឬការបំពេញទម្រង់អនឡាញ) ជាដើម។
ជំនាញកម្រិតមធ្យម៖ ជាសមត្ថភាពជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការទាញយកអត្ថប្រយោជន៍ ក្នុងការបំពេញការងារប្រចាំថ្ងៃ រួមទាំងសមត្ថភាពក្នុងការវិភាគលើលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា ឬការបង្កើតមាតិកា។ ជំនាញនេះ រួមបញ្ចូលទាំងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបំពេញការងារ និងការលើកកម្ពស់ផលិតភាពការងារដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឌីជីថល។
ជំនាញកម្រិតខ្ពស់ ជាសមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថលសម្រាប់អ្នកជំនាញ ដែលអភិវឌ្ឍន៍តាមរយៈការអប់រំបណ្តុះបណ្តាលកម្រិតជំនាញ ព្រមទាំងការអនុវត្តនិងស្វ័យសិក្សាស្រាវជ្រាវដែលរួមទាំងសមត្ថភាពក្នុងការបង្កើតកម្មវិធីសុសវែរ រៀបចំ និងគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍និងបណ្តាញ ការវិភាគទិន្នន័យ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងប្រតិបត្តិការអាជីវកម្ម ពាណិជ្ជកម្ម អភិបាលកិច្ច និងសហគ្រាស ក៏ដូចជាការបង្កើតធុរកិច្ចថ្មីឌីជីថលនិងនវានុវត្តន៍។
ជំនាញឌីជីថល ដែលជាកម្មវត្ថុនៃផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលកម្ពុជា គឺផ្តោតលើការអភិវឌ្ឍ ជំនាញឌីជីថលកម្រិតខ្ពស់ ដែលចាំបាច់សម្រាប់អភិវឌ្ឍន៍វិស័យឌីជីថល ការបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ច និងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ដើម្បីធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ https://www.smenews.asia/doc?id=18
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី