2025-01-06
ទូច សូរិយា
2025-01-06
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្ន ប្រទេសកម្ពុជាមានក្រុមហ៊ុន និងសិប្បកម្មផលិតជីសរីរាង្គខ្នាតមធ្យមជាង១០ ដែលកំពុងផលិតជីសរីរាង្គក្នុងស្រុក ក្នុងបរិមាណជាង ៤ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ប្រជាកសិករ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យក្រុមហ៊ុនផលិតជីសរីរាង្គ នៅក្នុងខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ឯកឧត្តម គង់ ច័ន្ទវាសនា បានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន និងសិប្បកម្មជីសរីរាង្គក្នុងស្រុក ឱ្យបន្តផលិតស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាគុណភាព និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រើប្រាស់កាន់តែទូលំទូលាយ។
ឯកឧត្តម គង់ ច័ន្ទវាសនា ក៏បានបង្ហាញការសប្បាយចិត្តដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ ដោះស្រាយបញ្ហាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ជីគីមីនាំចូលពីបរទេស កាត់បន្ថយថ្លៃដើមផលិត និងជួយបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី