SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល គ្រោងចំណាយមូលធន ៤០០ប៊ីលានរៀល នៅឆ្នាំ២០២៥


រាជរដ្ឋាភិបាល គ្រោងចំណាយមូលធន ៤០០ប៊ីលានរៀល នៅឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ចំណាយមូលធន ត្រូវបានគ្រោងចំនួន៤០០ប៊ីលានរៀល មានសមាមាត្រ៨,០%នៃចំណាយ មូលធន ដោយហិរញ្ញប្បទានក្នុងប្រទេសត្រូវជា ០,១៩% នៃផ.ស.ស. ឬថយចំនួន២៥,២% ធៀបនឹង ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ នេះបើតាមសេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល។

គម្រោងចំណូលចំណាយរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បានធ្វើឱ្យមានឱនភាពថវិកាចំនួន១ ៨៦៩ប៊ីលានរៀល ត្រូវជា០,៨៩% នៃផ.ស.ស. ហើយត្រូវបានគ្រោងឧបត្ថម្ភធនបំពេញតុល្យភាពដោយថវិកាថ្នាក់ជាតិ ដូចជា៖ ១. ឧបត្ថម្ភរាជធានី ខេត្ត (សម្រាប់ រដ្ឋបាលខណ្ឌ) ចំនួន១៣ប៊ីលានរៀល ថយចំនួន១៤,០% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤, ២.ឧបត្ថម្ភមូលនិធិក្រុង ស្រុក ចំនួន៥៥៩ប៊ីលានរៀល កើនចំនួន១,០% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។

៣. ឧបត្ថម្ភមូលនិធិឃុំ សង្កាត់ចំនួន១ ០០៩ប៊ីលានរៀល កើនចំនួន១២,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៤ និង៤.មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ចំនួន២៨៨ប៊ីលានរៀល កើនចំនួន១២,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ដែលជាការផ្ទេរធនធានបន្ថែមពីលើមូលនិធិឃុំ សង្កាត់ ជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។

ការឧបត្ថម្ភធនបន្ថែមខាងលើនេះ នឹងធ្វើឱ្យរដ្ឋបាលឃុំ សង្កាត់នីមួយៗ ទទួលបានថវិកាសរុបជាមធ្យមប្រមាណ៧៨៥លានរៀល សមមូលនឹង១៩៣ ០០០ដុល្លារ ក្នុងនោះថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់នីមួយៗ ទទួលបានជាមធ្យមប្រមាណ ៤៥៧លានរៀល ឬសមមូលនឹង១១២ ០០០ដុល្លារ ក្នុង១ឆ្នាំ កើនឡើង១០,៩% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី