2025-05-20
ទូច សូរិយា
2025-05-20
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចុះហត្ថលេខា លើកំណត់ត្រា នៃកិច្ចពិភាក្សា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើគម្រោងទីក្រុងឆ្លាតវៃ (Smart City) ដំណាក់កាលទី២ ជួយរៀបចំក្រុងសៀមរាប ជាទីក្រុងដ៏គួរឱ្យទាក់ទាញ និងប្រកបដោយនិរន្តរភាពសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សានេះ ធ្វើនៅទីស្នាក់ការកណ្តាលរបស់JICA ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្វើឡើងដោយលោក យុន លីណេ អភិបាលរងខេត្តសៀមរាប ជាមួយលោក សាន់ចូ អាគីហ៊ីតូ អគ្គនាយកនៃអគ្គនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ នៃទីភ្នាក់ងារ JICA។
គួរបញ្ជាក់ថា ការអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ បានទទួលជោគជ័យ ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានយល់ព្រមបន្តជួយរដ្ឋបាលខេត្តលើគម្រោង ទីក្រុងឆ្លាតវៃ (Smart City)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី