2024-12-29
ទូច សូរិយា
2024-12-29
ទូច សូរិយា
ភ្នំពេញ៖ រោងម៉ាស៊ីនស្រូវ Signature of Asia ស្នើឱ្យក្រសួងកសិកម្មចងក្រងសហគមន៍កសិកម្មទំនើបបន្ថែមទៀត ដើម្បីងាយស្រួលប្រមូលទិញស្រូវ និងណែនាំដល់កសិករឱ្យប្រើជីសរីរាង្គធម្មជាតិជំនួសការប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ក្នុងការកាត់បន្ថយថ្លៃដើម និងទទួលបានគុណភាពស្រូវស្តង់ដា តាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។ នេះជាការលើកឡើងរបស់លោក ផាត់ សុភក្តិ អនុប្រធានរោងម៉ាស៊ីនស្រូវ Signature of Asia។
ក្នុងដំណើរចុះជួបកសិករប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ ដែលមានទីតាំងនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យរបស់ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងយល់ពីការចំណាយក្នុងផលិតកម្មដំណាំស្រូវធ្ងន់ ជាពិសេសតម្លៃស្រូវ ទាំងនៅទីវាល និងនៅរោងម៉ាស៊ីនកិនស្រូវ។
ក្នុងដំណើរទស្សនកិច្ចនេះ រោងម៉ាស៊ីនកិនស្រូវ វិបុលតារា លោកស្រី មាស ដារ៉ា ម្ចាស់រោងម៉ាស៊ីនបញ្ជាក់បន្ថែមថា រោងម៉ាស៊ីនបានទទួលទិញស្រូវធ្ងន់ ស្រូវនាងខុនប្រមាណ ៣០០តោនក្នុងមួយថ្ងៃ ដើម្បីចូលរួមជួយកសិករឱ្យមានជីវភាពល្អប្រសើរ។ គួរវបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវនេះ ស្ថិតនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលស្ថិតនៅភូមិធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ម៉េង បូរ៉ាន់ ជាម្ចាស់រោងម៉ាស៊ីន ក៏បានអរគុណក្រសួងកសិកម្មតែងតែយកចិត្តទុកដាក់ចុះជួបពិភាក្សារកដំណោះស្រាយជូនប្រជាកសិករ និងរោងម៉ាស៊ីនរបស់លោក ជាពិសេសតម្លៃកសិផល លោកបញ្ជាក់ថា ក្នុងរដូវប្រមូលផលនេះ លោកប្រមូលទិញស្រូវនាងខុន បានជាង ១០០០តោន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី