2024-12-17
ទូច សូរិយា
2024-12-17
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Husk Ventures ដែលជាក្រុមហ៊ុនវិនិយោគបរទេសនៅខេត្តកំពង់ធំ គ្រោងនាំចេញផលិតផលជីសរីរាង្គចំនួន ២០០០តោននៅឆ្នាំ២០២៥ ខណៈដែលឆ្នាំ២០២៤ ក្រុមហ៊ុន បាននាំចេញជីសរីរាង្គចំនួន ៣០០តោនទៅកាន់ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងកសិកម្ម បានឱ្យដឹងថា ក្រុមហ៊ុន Husk Ventures មានផែនការពង្រីកទីផ្សារក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀត ស្របពេលដែលក្រុមហ៊ុនបានទិញឧបករណ៍ថ្មី និងគ្រោងផលិតជីសរីរាង្គឱ្យបាន ១ម៉ឺនតោន ក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុន Husk Ventures បានប្រើប្រាស់បច្ចេកវិទ្យាដែលជួយក្រុមហ៊ុនឱ្យលក់កាបូនកើតចេញពីការផលិតជីសរីរាង្គ នៅលើទីផ្សារអន្តរជាតិបានទៀតផង។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការប្រើប្រាស់ជីសរីរាង្គ ដោយកាត់បន្ថយការប្រើប្រាស់ និងការពឹងផ្អែកទាំងស្រុងលើជីគីមីដែលនាំចូលពីបរទេស ដែលក្នុងនោះក្រសួងកសិកម្ម នឹងផ្តល់ការគាំទ្រចាំបាច់បន្ថែមដល់ក្រុមហ៊ុនផលិតជីសរីរាង្គក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពផលិត ស្របតាមតម្រូវការទីផ្សារ និងប្រជាកសិករ។ គួរបញ្ជាក់ថា ជីសរីរាង្គដែលផលិតចេញពីកាកសំណល់ផ្សេងៗក្នុងស្រុក ផ្តល់អត្ថប្រយោជន៍ដូចជា ជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញរបស់កសិករ ដោយមានតម្លៃទាបជាងជីគីមីនាំចូល បង្កើតការងារ រក្សាគុណភាពដី ដោះស្រាយបញ្ហាអនាម័យ និងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី