SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនឥណ្ឌាចំនួន៥ មានបំណងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារឥណ្ឌា និងសកល


ក្រុមហ៊ុនឥណ្ឌាចំនួន៥ មានបំណងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារឥណ្ឌា និងសកល
ពាណិជ្ជកម្ម

2025-02-26

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-02-26

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនបញ្ជាទិញគ្រាប់ស្វាយចន្ទីធំៗរបស់ឥណ្ឌាចំនួន៥ ស្វែងរកឱកាសជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារឥណ្ឌា និងសកល ដើម្បីលើកកម្ពស់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសជួបជាមួយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ តំណាងក្រុមហ៊ុនឥណ្ឌា បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះគ្រាប់ស្វាយចន្ទីឆៅ និងគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ដោយទទួលស្គាល់ពីសក្តានុពលនៃភាពជាដៃគូពាណិជ្ជកម្មផ្ទាល់។ គ្រាប់ស្វាយចន្ទីកម្ពុជា ក៏មានភាពល្បីល្បាញដោយសារគ្រាប់មានទំហំធំ និងរសជាតិឆ្ងាញ់ពិសេស ដែលជាទីពេញនិយមរបស់អ្នកប្រើប្រាស់។

កិច្ចពិភាក្សា ដែលមានការចូលរួមពីអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងកែច្នៃ (APEDA) នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌានោះ បានផ្តោតសំខាន់លើសមត្ថភាពផលិត ស្ដង់ដារ គុណភាព និងសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ កិច្ចជំនួបនេះ ក៏ជាយន្តការមួយក្នុងការស្វែងរកឱកាសពង្រីកទីផ្សារ លើកកម្ពស់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា និងការបង្កើនតម្លៃបន្ថែមក្នុងវិស័យនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី