2024-12-06
ទូច សូរិយា
2024-12-06
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ បង្ហាញបំណងចង់ចូលរួមក្នុងវិស័យកសិកម្ម ដោយផ្តោតលើផលិតកម្មបន្លែ ដែលក្នុងនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យក្រុមហ៊ុនចូលរួមសហការជាមួយប្រជាកសិករ ក្នុងការទទួលទិញបន្លែពីកសិករ ផ្តល់នូវបច្ចេកទេសដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងមានគុណភាពសម្រាប់ផលិតកម្មបន្លែ។
ក្នុងជំនួបរវាងអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ផលិតកម្មបន្លែនេះ គឺត្រូវការការដឹកជញ្ជូនដែលមានតម្លៃសមរម្យ ដែលរក្សាបាននូវគុណភាពនិងសុវត្ថិភាពផលិតកម្ម និងជួយកាត់បន្ថយនូវថ្លៃដើមផលិតរបស់ប្រជាកសិករ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់ទៅក្រុមហ៊ុនថា ក្រសួងកសិកម្ម នឹងជួយគាំទ្រនូវបច្ចេកទេសដាំដុះ និងការរៀបចំផែនការឱ្យបានច្បាស់លាស់ផងដែរ។
ក្នុងជំនួបពិភាក្សានាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងពីគោលនយោបាយអាទិភាពនៅក្នុងវិស័យកសិកម្ម លើការកសាងសហគមន៍កសិកម្មទំនើប ដែលមានផែនការផលិតកម្មច្បាស់លាស់ មានទុនវិនិយោគ មានផែនការទីផ្សារត្រឹមត្រូវ និងអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយក្នុងនោះក្រុមហ៊ុន អាចចូលរួមតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ និងជួយកសិករឱ្យមានទីផ្សារទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តបន្ថែមថា គោលដៅរួមរបស់ក្រសួងកសិកម្ម គឺមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីជំរុញការកសាងសហគមន៍កសិកម្មទំនើប និងការលើកកម្ពស់ជីវភាពប្រជាកសិករឱ្យទទួលបានផលចំណេញសេដ្ឋកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី