SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ករណីឆបោក ក្រសួងការងារ មិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន ទៅតំណាងសហគ្រាសឡើយ


ករណីឆបោក ក្រសួងការងារ មិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន ទៅតំណាងសហគ្រាសឡើយ
នវានុវត្តន៍-បច្ចេកវិទ្យា

2024-11-22

ដេប៉ាលីយែរ ម៉ារីលីណា

នវានុវត្តន៍-បច្ចេកវិទ្យា

2024-11-22

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួង មិនមានគោលការណ៍ឱ្យមន្ត្រី ផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួនទៅបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាននោះទេ ក្រៅពីមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធ LACMS (https://lacms.mlvt.gov.kh) ដែលមានការណែនាំស្រាប់ក្នុងប្រព័ន្ធអំពីការទូទាត់ថ្លៃសេវា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួងការងារ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយឈ្មោះ «សម្រាប់ និយោជក» (https://t.me/EmployerChat) ដោយបានបន្ថែមអក្សរ «r» មួយទៀត ក្នុង តំណភ្ជាប់ដែលស្រដៀងនឹងឈ្មោះ ក្រុមតេឡេក្រាមផ្លូវការ «សម្រាប់ និយោជក» (huck.mp/kmployerChat) របស់ក្រសួងការងារ។ ក្រសួងការងារ បានបញ្ជាក់ថា មានជនអនាមិកបានប្រឌិតព័ត៌មានថា ប្រព័ន្ធបង់ថ្លៃសេវាសាធារណៈរបស់ក្រសួង មានបញ្ហាមិនដំណើរការ និងបង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថានបង់ប្រាក់ទៅកាន់លេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួន ដែលនាំឱ្យមានការខាតបង់ថវិការបស់និយោជក។

ក្រសួងការងារ បានបន្ថែមថា ក្រសួង កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើស។ ចំពោះ មានករណីសង្ស័យ ឬសាកសួរព័ត៌មានបន្ថែម អាចទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ «១២៨៦» ឬ «១២៩៧» ឬ ក្រុមតេឡេក្រាមផ្លូវការ «សម្រាប់ និយោជក» (https://t.me/EmployerChat) ឬ ប្រអប់បណ្តឹងអនាមិករបស់ក្រសួង https://feedback.mlvt.gov.kh/feedback ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី