2024-11-12
ទូច សូរិយា
2024-11-12
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ១០ខែ ក្នុងឆ្នាំ២០២៤ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៤០១ ២៥១ ទូ (TEUs) ដោយមានការកើនឡើងចំនួន ១៩,៧៨% បើធៀបនឹងរយៈពេល ១០ខែ នៅក្នុងឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយរបស់កំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា ក្នុងខែតុលា នៃឆ្នាំ២០២៤ បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែមានចំនួន ៣៥ ២៦៤ទូ ដែលចំនួននេះកើនឡើងបាន ១៧,៧៥% បើធៀបនឹងខែតុលា ឆ្នាំ២០២៣។ ចំពោះ បរិមាណនាវា ដែលបានដឹកភ្ញៀវទេសចរអន្តរជាតិ ចូលចតចំណតផែរបស់កំពង់ផែស្វយ័តភ្នំពេញក្នុងខែតុលា ឆ្នាំ២០២៤ មានចំនួន ៩៥ជើង កើនបាន១២% ដែលក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិចំនួន ៤ ៣១៩នាក់ កើនឡើង២០% ធៀបនឹងខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា បរិមាណកុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ វិញ មានចំនួន ១៦១,៣៧៣ ទូ (TEUs) កើនឡើងបាន ២៦,១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី