2024-11-05
ឃី ភារៈ
2024-11-05
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជន ចូលរួមពិព័រណ៍ «ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២» (IESS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិព័រណ៍ ដែលរៀបចំដោយក្រុមប្រឹក្សាជំរុញការនាំចេញវិស្វកម្ម ឥណ្ឌា (EEPCIndia) នេះ ផ្តោតលើការជំរុញពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ ក្នុងវិស័យវិស្វកម្មនៅក្នុងប្រទេសឥណ្ឌា តាមរយៈការតាំងពិព័រណ៍ជំនួបអាជីវកម្មនិងអាជីវកម្ម ជំនួបអ្នកលក់ និងអ្នកផ្គត់ផ្គង់ផលិតផលសកល និងសិក្ខាសាលា។ ចំពោះ ក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលចូលរួមពិព័រណ៍ IESS នេះ នឹងទទួលបានកន្លែងស្នាក់នៅរយៈពេល ២យប់ដោយឥតគិតថ្លៃ, ការប្រជុំជំនួបអាជីវកម្មនិងអាជីវកម្មជាមួយអ្នកតាំងពិព័រណ៍ឥណ្ឌា, ការធ្វើដំណើរទៅ-មកពីអាកាសយានដ្ឋាន និងការចូលរួមកម្មវិធីការតភ្ជាប់បណ្តាញធុរកិច្ច។
ម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកនាំចូល និងសាធារណជន ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ខាងលើ អាចចុះឈ្មោះចូលរួម https://iesshow.in/overseas-buyer សម្រាប់ព័ត៌មានលម្អិតចូលទៅកាន់គេហទំព័រ https://www.iesshow.in ឬទាក់ទងទៅកាន់លោក Nishikant Jumde តាមរយៈ +៩១ ៩៨១ ១៥៨ ៣៣៥៣ ឬអ៊ីម៉ែល [email protected] ឬ លោក Rajat Sharma តាមរយៈ +៩១ ៩៩១ ០៤៤ ៥៤៣២ ឬអ៊ីម៉ែល [email protected].៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី