2025-01-17
គិត បុប្ផា
2025-01-17
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន 86Links Co., Ltd. ដែលមានជំនាញផ្តល់សេវារៀបចំថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនៅចិន ចង់សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (DCD) រៀបចំថ្នាលបច្ចេកវិទ្យាឌីជីថល ជួយទាក់ទាញការវិនិយោគមកកម្ពុជា តាមរយៈការផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគឱ្យកាន់តែទូលំទូលាយ។
លោក នាវ តាហុង (Niu Dahong) ប្រធានក្រុមហ៊ុន 86Links Co., Ltd. បញ្ជាក់ថា ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលគ្រោងនឹងរៀបចំនៅកម្ពុជានេះ នឹងអាចតភ្ជាប់បណ្តាញព័ត៌មាន ឬទិន្នន័យនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ ថ្នាលបច្ចេកវិទ្យានេះ ក៏អាចតភ្ជាប់ជាមួយថ្នាលព័ត៌មានរបស់ស្ថាប័នជំរុញវិនិយោគ និងពាណិជ្ជកម្មប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយដែលថ្នាលព័ត៌មានទាំងនោះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកព័ត៌មាននានា ពីបណ្តាក្រុមហ៊ុនដែលមានបំណងទៅវិនិយោគនៅក្រៅប្រទេស។
ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ជាមួយ លោក នាវ តាហុង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានប្រាប់ពីបេសកកម្មរបស់ DCD ដែលមានតួនាទីជំរុញទាក់ទាញការវិនិយោគឯកជន និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ បន្ថែមលើនេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានលើកឡើងពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ និងរបបលើកទឹកចិត្តវិនិយោគ ដែលពោរពេញដោយភាពអំណោយផលផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី