SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម ចុះពិនិត្យស្ថានីយទឹកស្អាត និងឧបត្ថម្ភនាឡិកាទឹក ដើម្បីជួយពលរដ្ឋភ្ជាប់បណ្តាញទឹកស្អាត ក្នុងខេត្តកំពង់ឆ្នាំង


រដ្ឋមន្ត្រីឧស្សាហកម្ម ចុះពិនិត្យស្ថានីយទឹកស្អាត និងឧបត្ថម្ភនាឡិកាទឹក ដើម្បីជួយពលរដ្ឋភ្ជាប់បណ្តាញទឹកស្អាត ក្នុងខេត្តកំពង់ឆ្នាំង
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន២០០គ្រឿង ដល់គ្រួសារដែលកំពុងជួបការខ្វះខាត។

បច្ចុប្បន្ន ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន កំពុងផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១,៤០០ គ្រួសារ នៅចំនួន២៧ភូមិ ក្នុងស្រុកកំពង់ត្រឡាច ខណៈដែលពលរដ្ឋមួយចំនួនទៀត នៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ ដោយសារស្ថានភាពខ្វះខាត។ ចំពោះការឧបត្ថម្ភនាឡិកាទឹក នឹងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋចំនួន២០០គ្រួសារបន្ថែមទៀត អាចភ្ជាប់បណ្តាញទឹកស្អាតរបស់ក្រុមហ៊ុន។

នៅក្នុងដំណើរទស្សនកិច្ច និងពិធីប្រគល់ជានិមិត្តរូប នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រើប្រាស់ទឹកស្អាត ផលិតនិងកែច្នៃម្ហូបអាហារដោយប្រើប្រាស់ទឹកស្អាត ចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងរាយការណ៍ពីការលេចធ្លាយនានា ដើម្បីកាត់បន្ថយការបាត់បង់ទឹក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី