2024-10-11
ឃី ភារៈ
2024-10-11
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Willmar CLV បើកវគ្គបណ្តុះបណ្តាលជំនាញដុតនំ (ជំនាន់ទី៧) ឥតគិតថ្លៃ ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទូទៅ។ វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្នុងគោលបំណងជួយពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍន៍សមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍។
សេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២០សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃសុក្រតទៅ។ វគ្គបណ្តុះបណ្តាល ដែលបើកឱកាសឱ្យសាធារណជនសិក្សាដោយផ្ទាល់ និងតាមរយៈអនឡាញនេះ នឹងជ្រើសរើសសិក្ខាកាមសិក្សាដោយផ្ទាល់ចំនួន២០នាក់ សិក្សាពេលព្រឹកម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:០០ព្រឹក និងម៉ោង១៥:០០ រសៀល ដល់ម៉ោង ១៧:០០ល្ងាច និងសិក្សាតាមអនឡាញ ចំនួន១០០នាក់ វេលាម៉ោង ៩:០០ ដល់ម៉ោង ១១:០០ព្រឹក និងរសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០យប់។
ចំពោះសាធាណរជន ដែលមានបំណងចូលរៀនជំនាញដុតនំ អាចចុះឈ្មោះតាមរយៈគេហទំព័រ https://www.tptd.org ដោយក្នុងនោះសិក្ខាកាមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងត្រូវសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ ចំពោះព័ត៌មានបន្ថែម អាចទាក់ទងដោយផ្ទាល់មកនាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈតេឡេក្រាមលេខ៖ សិក្សាផ្ទាល់ ០៧៨ ៨៩៩ ៩១៩ និងសិក្សាអនឡាញ ០១៥ ៥១១ ១១៦ រៀងរាល់ម៉ោងធ្វើការ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី