2024-10-06
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-06
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាម៉េរិក (DFC) បង្ហាញគោលបំណងរួមចំណែកក្នុងការបង្កើនសកម្មភាពប្រតិបត្តិការលើវិស័យអាទិភាពរបស់កម្ពុជាឱ្យកាន់តែច្រើនជាងមុន។ នេះជាការបញ្ជាក់របស់លោក Scott Nathan នាយកប្រតិបត្តិ នៃ DFC ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងជំនួប នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដែលជាម៉ោងនៅក្នុងតំបន់នេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យអាទិភាពមួយចំនួន មានជាអាទិ៍៖ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និងសុខុមាលភាពប្រជាជន ដែលមានការប្រសើរឡើងគួរឱ្យកត់សម្គាល់។ វិស័យអាទិភាពទាំងនេះ រាជរដ្ឋាភិបាល នឹងធ្វើការពង្រឹង និងពង្រីកផលិតភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៤ តុលា ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីវឌ្ឍនភាពថ្មីៗនៃការរីកចម្រើនរបស់កម្ពុជា ក្រោមសុខសន្តិភាពដែលអាចអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិកនាឱកាសនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី