SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទិដ្ឋភាពនៃការផ្សាយផ្ទាល់ពិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នាព្រឹកថ្ងៃទី៣ កុម្ភៈ


ទិដ្ឋភាពនៃការផ្សាយផ្ទាល់ពិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នាព្រឹកថ្ងៃទី៣ កុម្ភៈ
A+ A-

ភ្នំពេញ៖ ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ស្ថិតនៅដឺព្រេមៀរ សែនសុខ អគារD នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះ បើកឱ្យសាធារណជន ចូលរួមដោយសេរី ដើម្បីទទួលបានបទពិសោធពីកម្លាំង និងគុណភាពបច្ចេកទេសនៃគ្រប់ម៉ូឌែលរបស់ GTV MOTOR។

កម្មវិធីសម្ពោធ និងបើកបរសាកល្បងរថយន្ត GTV នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤កុម្ភៈ។ នាពេលព្រឹកថ្ងៃទី១ នៃកម្មវិធីដែលត្រូវនឹងថ្ងៃទី៣ កុម្ភៈ ចាប់ផ្តើមពីម៉ោង៩ព្រឹក-១២ថ្ងៃត្រង់ សម្រាប់គណធិបតី វាគ្មិន អ្នកសារព័ត៌មាន និងភ្ញៀវកិតិ្តយស។ ដោយឡែក រសៀលថ្ងៃទី៣កុម្ភៈ និងមួយថ្ងៃពេញ ថ្ងៃទី៤ កុម្ភៈ អតិថិជន ភ្ញៀវកិត្តិយស និងសាធារណជនទាំងអស់ អាចចូលរួមបើកបរសាកល្បងផ្ទាល់ជាមួយរថយន្តគ្រប់ម៉ូឌែលរបស់ក្រុមហ៊ុន GTV MOTOR។

ការបង្កើត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ដើម្បីកិត្យានុភាព ការជំរុញសេដ្ឋកិច្ច និងនវានុវត្ដន៍ វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរឡើង ពិសេសជាការចាប់ផ្តើមនៃពហុវិស័យសម្រាប់ម៉ាកយីហោរថយន្តជាតិ ក្នុងនោះប្រជាពលរដ្ឋខ្មែរអាចបើកបររថយន្តម៉ាកយីហោជាតិដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី