SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ស្នើឱ្យក្រុមហ៊ុន FinDev Canada ពិនិត្យលទ្ធភាពវិនិយោគលើវិស័យដែលមានសក្តានុពលរបស់កម្ពុជា


CDC ស្នើឱ្យក្រុមហ៊ុន FinDev Canada ពិនិត្យលទ្ធភាពវិនិយោគលើវិស័យដែលមានសក្តានុពលរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្នើឱ្យក្រុមហ៊ុន FinDev Canada ពិនិត្យលទ្ធភាពវិនិយោគលើគម្រោងក្នុងវិស័យជាអាទិភាព រួមមាន៖ វិស័យឧស្សាកម្មប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ កសិកម្ម កសិ-ឧស្សាហកម្ម។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយក្រុមហ៊ុន FinDev Canadaនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់អំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ និងសក្ដានុពលរបស់កម្ពុជា ដែលស្ថិតចំកណ្តាលបេះដូងនៃតំបន់អាស៊ាន និងជាច្រកទ្វារទៅកាន់អាស៊ាន និងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា កម្ពុជា មានយុវជនវ័យក្មេងរហូតដល់ ៦០% ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់ ដើម្បីពង្រឹងសមត្ថភាពយុវជនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី