SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សាធារណរដ្ឋឆែក បានលុបចោលបំណុល និងប្រែក្លាយបំណុលសេសសល់របស់កម្ពុជា ទៅជាជំនួយសម្រាប់ការអភិវឌ្ឍ


សាធារណរដ្ឋឆែក បានលុបចោលបំណុល និងប្រែក្លាយបំណុលសេសសល់របស់កម្ពុជា ទៅជាជំនួយសម្រាប់ការអភិវឌ្ឍ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអរគុណដល់សាធារណរដ្ឋឆែក ដែលបានលុបចោលបំណុល និងប្រែក្លាយបំណុលសេសសល់របស់កម្ពុជា ទៅជាជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

ជំនួយរបស់សាធារណរដ្ឋឆែកក្នុងវិស័យអប់រំនេះ ក៏ផ្តោតលើការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។ បន្ថែមពីការប្រែក្លាយបំណុលសេសសល់ទៅជាជំនួយ សាធារណរដ្ឋឆែក ក៏នឹងជំរុញការផ្តល់ជំនួយឱ្យកាន់តែច្រើនបន្ថែមទៀតលើការអភិវឌ្ឍវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ក៏បានប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការវិនិយោគបន្ថែមនៅកម្ពុជា ព្រោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរពុំទាន់មានតុល្យភាព ដោយការនាំចេញទំនិញពីកម្ពុជា ទៅសាធារណរដ្ឋឆែក មានទំហំស្ទើតែលើស១០០ដង នៃការនាំចូលពីឆែកមកកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ត្រូវជំរុញ និងធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ពិសេសមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដោយបង្កើនការនាំចេញទំនិញរវាងប្រទេសទាំងពីរបន្ថែម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី